ក្រុងប៉ោយប៉ែត ៖ កម្លាំងសមត្ថកិច្ចជំនាញផែនព្រហ្មទណ្ឌ ក្រុងប៉ោយប៉ែតបានបង្ក្រាបក្រុមមុខសញ្ញាឆក់និងបក្ខពួកបាន០៩នាក់
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ វេលា១០និង៣០នាទី ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រពភពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយបានទទួលបណ្តឹងពីជនរងគ្រោះមានឈ្មោះ ហូបាងថាញ់ (HO BANG THANH) ភេទស្រី អាយុ៣២ ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា កាលពីយប់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០០និង៤០ នាទី ឈានចូល ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២២ រូបគាត់ (ហូបាងថាញ់) បានជួលម៉ូតូផាសអាប់ជិះចេញពីបុរីដួងច័ន្ទ ទៅខារ៉ាអូខេអេហ្វផា្លស ហើយដកទូរស័ព្ទកាន់ចុចនឹងដៃ ម៉ាក IPhone12pro Max ពណ៌ទឹកសមុទ្រ ។
ពេលកំពុងតែធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានចោរចំនួន០២ នាក់ ភេទប្រុស ជិះម៉ូតូ០១គ្រឿង មកពីក្រោយ ហើយឆក់ កន្ត្រាក់យកទូរស័ព្ទចេញពីដៃ បណ្តាលអោយឈ្មោះ ហូបាងថាញ់ ធ្លាក់ពីលើផាសអាប់ រងរបួសបែកមុខ(ដេរជាច្រើនថ្នេរ) ។ បន្ទាប់ពីបានទទួលពត៌មានភ្លាមកម្លាំងជំនាញបានចុះ ស្រាវជ្រាវ ឈានដល់ការនាំខ្លួនឈ្មោះ សឿន ពិសី ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកទទួលទិញទូរស័ព្ទ ដែលជនល្មើសឆក់បាន ហើយបានដកហូតទូរស័ព្ទបាន២គ្រឿងរបស់ជនរងគ្រោះដើម្បីប្រគល់ជូនម្ចាស់វិញ ក្រោយពីបានស្រាវជ្រាវកំលាំងជំនាញបានឃាត់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន០៦នាក់ស្រីម្នាក់ប្រពន្ធជនដៃដល់ថោង ហាំងហៅហាក់
ជនសង្ស័យទាំង៧នាក់មានឈ្មោះដូចខាងក្រោម៖
១/ថោង ហាំងហៅហាក់ ភេទប្រុស អាយុ
១៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ(ជនដៃដល់)
២/ហុង ចាន់ឌី ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ (អ្នកបិតគូទ)ពេលឆក់បាន ។
៣/ស៊ុន លាភ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក
៤/អូន សាវ័នភេទប្រុស អាយុ១៦ឆ្នាំមុខរបរកម្មករ បក្សពួក
៥/សែត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ
មុខរបរកម្មករ បក្សពួក
៦/យឿម ណារី ភេទស្រី អាយុ១៧ឆ្នាំ
ប្រពន្ធជនដៃដល់ជាបក្សពួកនិងសំគំនិត
៧/ឈ្មោះសឿន ពិសី ហៅសី ភេទប្រុស
អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរទទួលបញ្ចាំ
ទទួលទិញនិងជួសជុលទូរសព័្ទ ។
លោកអធិការ សៅ សារឿន បានប្រាប់គេហទំព័រ ម្សិលមិញ ថ្ងៃនេះឲ្យដឹងថា៖ក្រោយបានសាកសួរកំលាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត
១/ ផឹង អូនរាជ ភេទប្រុសអាយុ១៧ឆ្នាំមុខ
របរគ្មាន អ្នកបើកម៉ូតូធ្វើសកម្មភាពឆក់
២/ សែត គឹមហេងហៅប្រេមភេទប្រុស អាយុ១៦ឆ្នាំមុខរបរគ្មានអ្នកបើកម៉ូតូធ្វើសកម្មភាពឆក់
ក្នុងនោះយើងបានដកហូតម៉ូតូជិះធ្វើសកម្មភាពចំនួន៤គ្រឿងក្នុងនោះម៉ូតូម៉ាកសេ125 ពណ៌ខ្មៅ២គ្រឿង អឹមស្លះ១គ្រឿងនិងMSXមួយគ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថាវត្ថុតាងដកហូតបានរួមមាន ៖ កាំបិតចំនួន៥ដើម សាម៉ូរ៉ៃ៣ដើមនិងកាំបិតខ្វែវ២ដើម ហើយកងកម្លាំងជំនាញបានប្រគល់ទ្រព្យសម្បត្តិ៍ជូនជនរងគ្រោះគ្រប់ចំនួនផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានស្នើរសុំឃាត់ខ្លួនជនទាំង០៩នាក់ខាងលើដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ច្បាប់៕