ក្រុងប៉ោយប៉ែត ៖ មានករណីមនុស្សពីរនាក់បានបានចូលទៅហូបអីហើយបានឆក់ខ្សែភ្លើងធ្លាក់ចូលអាងស្តុបទឹកអូរខៃដនស្លាប់ក្រោយពីទទួលបានដំណឹងភ្លាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីចូលរួមជួយរុករកសាកសព កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅក្នុង ភូមិ សុខសាន្ត សង្កាតប៉ោយប៉ែត,ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានករណីមនុស្សឆក់ខ្សែភ្លេីងចំនួន២នាក់ហើយបានធ្លាក់ចូលក្នុងទឹកនៅអាងអូរខៃដនបង្កកាភ្ញើកផ្អើលយ៉ាងខ្លាំងនោះ ដែលជនរងគ្រោះមានឈ្មោះដូចខាងក្រោម ៖ ទី០១-ឈោះ ឡេះ សុីណាន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត,ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ និងទី០២ ឈ្មោះ សែម លឹមហៀង ភេទប្រុស អាយុ២០ឆ្នាំ មាន ទីលំនៅបច្ចប្បន្នភូមិ ទួលពង្រ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកបានដឹកនាំកម្លាំងនគរបាលក្រុងសហការជាមួយកម្លាំងយោធារួមនិងក្រុមគ្រួសារជនរងគ្រោះនៅកន្លែងកើតហេតុដើម្បីរាវរកសាកសពជនរងគ្រោះទាំងពីរនាក់ដែលត្រូវបានខ្សែភ្លើងឆក់ធ្លាក់ចូលអាងទឹកអូខេដននោះក៏បានរកឃើញសាកសពម្នាក់នៅវេលាម៉ោង៥និង៤០ នាទីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២ ហើយសមត្ថកិច្ចក៏នៅតែបន្តសហការជាមួយនិងក្រុមច្រមុចទឹកថៃដើម្បីរាវរកសាកសពម្នាក់ទៀតរហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះវេលាម៉ោង១១និង២០នាទីទើបបានរកឃើញទៀត។
ក្រោយរកឃើញសាកសពសមត្ថកិច្ចត្រួតពិនិត្យរួចហើយក៏បានប្រគល់ឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕