ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច កម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ត្រង់ចំណុចគល់ស្ពានលីយ៉ុងផាតត្រើយខាងកើត ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម(ប្រើចបកាប់វាយជនរងគ្រោះបណ្តាលឱ្យស្លាប់) ប្រព្រឹត្តត្រង់ចំណុចផ្ទះលេខ១៦៧A ក្រុមទី២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
វត្ថុតាងដកហូតមាន ចបកាប់ដងដែកចំនួន ០១។
ដោយជនរងគ្រោះភេទស្រី អាយុ៧៧ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ជនសង្ស័យ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងដកហូត ត្រូវបានឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕