ខេត្ដស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ លោក ប៊ី វុទ្ធី ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្វាយធំ បានអញ្ជើញចុះជួបសំណេះសំណាលនិងដោះស្រាយបញ្ហាមួយចំនួនក្នុងភូមិស្វាយ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។
ដោយមានការអញ្ចើញ ចូលរួមពីលោក ហេល ហ៊ុយ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំស្វាយធំ,លោកកែវ ឈី ជំទប់ទី១ឃុំស្វាយធំ, ក្រុមប្រឹក្សាឃុំ ,យុវជនឃុំ ,លោកមេភូមិ ,អនុភូមិ និងបងប្អូនប្រជាពលរដ្ឋ ផងដែរ ។
នៅក្នុងឱកាសនោះដែរ លោក ប៊ី វុទ្ធី ក៏បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងមួយចំនួនដូចជា៖
-ជួសជុលផ្លូវ ក្នុងភូមិស្វាយចំនួន ៤០ ដឹក
– ពិនិត្យផ្លូវ ៣ខ្សែ នៅភូមិពពារ
-ពិនិត្យ ទីតាំងដាក់ស្លាកគណបក្ស មួយកន្លែងនៅភូមិពពារ
– ពិនិត្យទីតាំងជួសជុលផ្លូវកំពង់ជីពាយមួយខ្សែប្រវែង ១៨៨១ ម៉ែត្រក្រាលខ្សាច់ភ្នំនៅភូមិពពារ
-ពិនិត្យទីតាំង គាល់ដើមឈើលើផ្លូវ១ខ្សែ ប្រវែង២២០ ម៉ែត្រ នៅភូមិពពារ ។
បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយធំមានការសប្បាយចិត្ដយ៉ាងក្រៃលែងនិងសូមថ្លែងអំណរអរគុណដល់ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំស្វាយធំដែលបានដោះស្រាយរាល់ទុក្ខលំបាកជួនប្រជាពលរដ្ឋពិសេសនៅក្នុងឃុំស្វាយធំនេះតែម្ដង៕