ខេត្ដស្វាយរៀង ៖ ក្រុមការងារលោក ប៊ី វុទ្ធី ចុះជួយឃុំស្វាយធំ លោក ឈិន ផនពៅពិសី លោក ទេព វង់ និងសហការី បានហសការ ជាមួយលោកគង់ មុន្នី មេភូមិធ្នង់ និងអជ្ញាធរឃុំ បានជួសជុលផ្លូវថ្នល់មួយខ្សែដែលរងការខូចខាតនិងពិបាកធ្វើដំណើរ ស្ថិតនៅក្នុងភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ។
ក្រុមការងារលោក ប៊ី វុទ្ធី បានលើកឡើងថាក្នុងនាមក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំស្វាយធំ ដោយមើលឃើញអំពីទុក្ខលំបាកក្នុងការធ្វើដំណើរនិង មានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋផងនោះក្រុមការងារក៍៏បានជួសជុលផ្លូវនេះ ដេីម្បីឱ្យពុកម៉ែបងប្អូន ប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្របកមុខរបរកសុីផ្សេងៗ និងដើម្បីមានភាពងាយស្រួលដឹកដំណាំកសិផលទៅកាន់ទីផ្សារផងដែរ ។
បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិធ្នង់ ឃុំស្វាយធំមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការជួយជុលផ្លូវមួយខ្សែនេះ និងសូមគោរពជូនពរដល់ក្រុមការងាររបស់លោក ប៊ី វុទ្ធី ទាំងអស់សូមមានសុខភាពល្អ សំណាងល្អជោគជ័យគ្រប់ភារៈកិច្ចការងារ និងសូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕