ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២២ ក្រុមពាណិជ្ជករថៃ បានចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងយកវត្ថុអនុស្សាវរីយ៍ ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ ។
ក្រុមពាណិជ្ជករ បានថ្លែងនូវការកោតសរសើរ ចំពោះការ ខិតខំប្រែង របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួរនាទី ភារកិច្ច ការពាររក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ការបង្ក្រាបបទល្មើសនានា និងការជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានថ្លែងអំណរគុណដល់ ក្រុមពាណិជ្ជករ ជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ និង សូមបន្តអនុវត្ត វិធានសុខាភិបាល ៣កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន៕