ខេត្តស្វាយរៀង ៖ លោក រស់ សុភាព ប្រធានក្រុមហ៊ុន 《ឆ្នោតសេដ្ឋី 》ប្រចាំខេត្តស្វាយរៀង និងសហការី តំណាងលោកនាយកក្រុមហ៊ុនបាននាំយកទឹកបរិសុទ្ធ ហាយធិច ឧបត្ថម្ភដល់រដ្ឋបាលក្រុង៥០កេស និងរដ្ឋបាលខេត្តស្វាយរៀង៥០កេស ហើយមានមានការចែកទឹកបរិសុទ្ធជូនដល់ពុកម៉ែបងប្អូនដែលមកលេងកំសាន្តដោយឥតគិតថ្លៃផងដែរ ក្នុងពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ នាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២២ នេះស្ថិតនៅក្រុងស្វាយរៀ ខេត្តស្វាយរៀង។
ក្រុមហ៊ុនឆ្នោតសេដ្ឋីបានចាត់លោក រស់ សុភាព និងសហការីតំណាងក្រុមហ៊ុនប្រចាំខេត្តស្វាយរៀងនាំយកយកទឹកបរិសុទ្ធ ហាយធិចចំនួន១០០កេស ដើម្បីជួយឧបត្ថម្ភដល់រដ្ឋបាលសាលាក្រុង និងរដ្ឋបាលសាលាខេត្តស្វាយរៀង ក្នុងឪកាសដែលសាលាខេត្តនិងមានការរៀបចំពិធីប្រណាំទូកនៅទន្លេងវ៉ៃគោដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ ប្រពៃណីជាតិខ្មែរ នាថ្ងៃខាងមុខនេះ។
អ្វីដែលពិសេសនោះក្រុមហ៊ុន ឆ្នោតសេដ្ឋី និងមានការចែជូននូវទឹកបរិសុទ្ធដល់ពុកម៉ែបងប្អូនដែលមកលេងកំសាន្តនៅថ្ងៃប្រណាំងទូកនៅទន្លេវ៉ៃគោខេត្តស្វាយរៀងដោយឥតគិតថ្លៃស្តង់នៃទីតាំងចែកនៅទល់មុខសណ្ឋាគារ ៧ជាន់មាត់ទន្លេវ៉ៃគោ ដូច្នេះបើពុកម៉ែបងប្អូនមកមើលការប្រណាំងទូកហើយត្រូវការទឹកបរិសុទ្ធហូប សូមអញ្ជើញទៅរកស្តង់ ឆ្នោតសេដ្ឋី ដែលមានទីតាំងដូចបាជម្រាប់ជូនខាងលើ និងមានសហការីក្រុមហ៊ុនចែកជូនដោយឥតគិតថ្លៃ សូមអរគុណ!៕