បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១០រោច ខែអស្សុជឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី ២០ខែតុលា ឆ្នាំ២០២២មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាង រថយន្ត highlander ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B 78 97 បើកបរដោយស្ត្រីម្នាក់ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុក ចំពីក្រោយម៉ូតូបណ្ដាលឲ្យ ខូចខាតម៉ូតូចំនួន០៣គ្រឿងចំណែកម្ចាស់ម៉ូតូ រងរបួសស្រាល.
សូមបញ្ជាក់ថា៖ហេតុការគ្រោះថ្នាក់ចរាចរណ៍ ខាងលើ ភាគីទាំងពីរ ក៏បានសម្របសម្រួលគ្នា.ដោយ ម្ចាស់រថយន្ត ជាជនបង្ក ព្រមធានាជួសជុល ចេញថ្លៃខូចខាត និងថ្លៃថ្នាំពេទ្យ ដល់ជនរងគ្រោះនិងម៉ូតូទាំងបីគ្រឿង ដើម្បីបញ្ចប់ រឿងនៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥នៅចំណុចស្តុបផ្សារកណ្ដាល.នៅក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.៕