ខេត្ដស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានរវាងម៉ូតូបុកជាមួយសត្វឆ្កែ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន៣នាក់ ។
ហេតុការណីនេះបានកើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១២និង២៥នាទី ស្ថិតក្នុងភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ដស្វាយរៀង ។
ប្រភពពីកន្លឺងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីម ពាក់ស្លាកលេខ ស្វាយរៀង 1R.9709 ឌុបគ្នា៣នាក់ ក្នុងនោះមានឪពុក ប្រពន្ធ នឹងកូនស្រី ដោយឪពុកជាអ្នកបើកបរម៉ូតូ ដោយប្រើប្រាស់ល្បឿនលឿន ក្នុងទិសដៅពីកើតមកលិច លុះមកដល់ចំនុចកើតហេតុបានបុជាមួយសត្វពេញទំហឹងបណ្ដាលឲ្យសត្វឆ្កែស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯ មនុស្សរងរបួសធ្ងន់ពីរនាក់និងម្នាក់ទៀតរងរបួសស្រាល ។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យហើយបាននាំយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលព្រៃអង្គុញ ចំណែកឯអ្នករងរបួសចំនួន៣ នាក់ត្រូវបានរថយន្តសាមុយដឹកព្យាបាលនៅឯមន្ទីរពេទ្យ៕