ខេត្តសៀមរាប ៖ មានសេចក្ដីរាយការណ៍មកថានៅក្នុងមូលដ្ឋានក្រុងសៀមរាប មានល្បែងកន្ទុយលេខ (ឆ្នោតវៀតណាម-ឆ្នោតថៃ) កំពុងតែបើកលេងជាច្រើនទីតាំង ហាក់មិនខ្វល់និងបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជនថ្នាក់លុបបំបាតឲ្យអស់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។
ប្រភពច្បាស់ការបានឲ្យដឹងថា ល្បែងកន្ទុយលេខ(ឆ្នោតវៀតណាម-ឆ្នោតថៃ) ដែលមានទីតាំងស្ថិតក្នុងផ្សារ ចាស់តូបយាយហ៊ន ខាងក្រោយតូបយាយហួនកន្លែងលក់ម្ជូរ ,តូបយាយម៉ាប់ ផ្លូវមុខពេទ្យទីតាំងកន្លែងវេរលុយ ដកលុយទ្រម៉ានីយីហោ (ភីណា) ស្ថិតក្នុងភូមិមណ្ឌលមួយ និងផ្ទះយាយប្រួនក្នុងភូមិស្ទឹងថ្មី) ដែលស្ថិតក្នុងសង្កាត់ស្វាយបង្គំ ក្រុងសៀមរាបខេត្តសៀមរាប ។ ដោយក្រុមឆ្នោតវៀតណាម-ឆ្នោតថៃ ត្រូវបានគេស្គាល់ជាមេល្បែងសុីសង ឈ្មោះ ខ្លា ដែលគេហៅព្រះនាមថា(E12)ជាមេខ្លោងក្នុងតំបន់ដែលមានឈ្មោះល្បីល្បាញប្រចាំក្រុងសៀមរាប ចំណែកអាជ្ញាធរនិងសមត្ថកិច្ចវិញហាក់ធ្វើមិនដឹង។
ប្រភពពីកូនកញ្ជ្រែងបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា ល្បែងកត់កន្ទុយលេខនៅទីតាំងខាងលើនេះមិនដែលឈប់លេងម្ដងណានោះទេ គ្រាន់តែគេប្តូររូបភាពបិទបាំងដោយកត់នៅក្នុងផ្ទះក្នុងតូបក្នុងបន្ទប់ឬបាញ់កន្ទុយចាក់តាមទូរសព្ទ ។
មហាជនបានលើកឡើងថាល្បែងសុីសងទាំងនេះហើយគឺជាដើមចមនៃបទល្មើសផ្សេងៗនៅក្នុងសង្គមដូចជា ចោរលួច ឆក់ ប្លន់ និងធ្វើឲ្យមានជំលោះនៅក្នុងគ្រួសារ ឈានដល់ការប្រើអំហិង្សាក៏មានដែរ។
សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
ប៉ុន្តែនៅក្រុងសៀមរាប ក្រោមការគ្រប់គ្រង របស់លោក អភិបាលក្រុង និង អធិការក្រុង នៅមិនទាន់មាន វិធានការណ៍ផ្លូវច្បាប់ ឬចុះបង្ក្រាប ទៅលើម្ចាស់បនល្បែងសុីសងខុសច្បាប់ ឆ្នោតវៀតណាម និង ឆ្នោតថៃ ទាំងនេះនៅឡេីយនោះទេ ហាក់មិនខ្វល់និងបទបញ្ជារបស់សម្ដេច នាយករដ្ឋមន្ត្រីឡើយ ។
ជុំវិញករណីលេងល្បែងសុីសងឆ្នោតវៀតណាម និងឆ្នោតថៃខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ដា ចំរើន អធិការក្រុងសៀមរាបនៅព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆកា ឆ្នាំ២០២២ វេលាម៉ោង១០និង៣២នាទីលោកបាននិយាយយ៉ាងខ្លីថា សូមឲ្យអ្នកសារព័ត៌ជួយទៅចង្អុលទីតាងប្រាប់ក្រុមការងារលោកផង។
មហាជនរង់ចាំមេីលថា តេីលោក អភិបាលក្រុង និងលោក ដាចំ រើន អអធិការក្រុងសៀមរាប និងមានវិធានការយ៉ាងណាចំពោះទីតាំងល្បែងសុីសងខាងលេីនេះ?
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ទៀតប្រសិនបើមានការពន្យល់ឬបកស្រាយពីរអជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ពន្ធ័ទាំងអស់រៀងរាល់ម៉ោងធ្វើការ ៕