ខេត្តស្វាយរៀង៖លោកហែម សុីណា៖ កូនៗសិស្សានុសិស្សដែលខិតខំរៀនសូត្រគឺជាការសងគុណឪពុកម្ដាយ ការថ្លែងបែបនេះនៅក្នុងពិធីចែកប័ណ្ឌសរសើរជួនដល់សិស្សានុសិស្ស ចំនួន៤០នាក់ ចំណាត់លេខ១ដល់ចំណាត់ថ្នាក់លេខ៥ ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ នៅសាលាបឋមសិក្សា ហ៑ុន សែន វត្ដថ្មី ស្ថិតក្នុងភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ៣ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។
នៅក្នុងពិធីនេះមានការអញ្ចើញចូលរួមពី៖មន្ដ្រីសាលាស្រុករំដួល លោកកែវ ចន្ធី អនុប្រធានការិយាល័យអប់រំស្រុករំដួល លោកពៅ សាមឿន មេឃុំសង្កែ លោកនាយកសាលា លោកគ្រួ អ្នកគ្រួ ឪពុកម្ដាយរបស់សិស្សានុសិស្ស និងសិស្សានុសិស្សជាច្រើនផងដែរ។
នៅក្នុងឱកាសនោះដែរលោកហែម សុីណា អភិបាលស្រុករំដួល បានថ្លែងថាកូនៗសិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រគឺជាការសងគុណឪពុកម្ដាយ ព្រោះថា ឪពុកម្ដាយលោកបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ដនិងលះបង់ថវិកាសម្រាប់កូនៗក៍ជាសិស្សានុសិស្សដើម្បីឲ្យកូនមករៀនមកក្រេមចំនេះវិជ្ជាពីលោកគ្រួ អ្នកគ្រួ នេះហើយជាគុណតម្លៃដ៏ខ្ពង់ខ្ពស់របស់ឪពុកម្ដាយ ហើយអ្វីដែលកូនៗសិស្សានុសិស្សដែលខិតខំប្រឹងប្រែងរៀនសូត្រគឺជាការសងគុណឪពុកម្ដាយ ដ៏ធំធេង។
ជាចុងក្រោយ លោកអភិបាលស្រុកសូមគោរពនិងកោតសរសើរដល់លោកគ្រួអ្នកទាំងដែលបានយកចិត្ដទុកដាក់ខិតខំបង្រៀនសិស្សានុសិស្សបានចំណាត់ល្អៗនឹងសូមគោរពជួនពរដល់លោកគ្រួអ្នកគ្រួសិស្សានុសិស្ស ឪពុកម្ដាយរបស់សិស្សានុសិស្ស ដែលបានចូលរួមពិធីបនេះទាំងអស់សូមជួបពុទ្ធពរទាំង ៤ ប្រការគឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីភ្លៀងឃ្លាតឡើយ ៕