ខេត្ដស្វាយរៀង៖ លោកហែម សុីណា អភិបាលស្រុករំដួល មន្ដ្រី ជាមួយលោកអនុប្រធានការិយាល័យអប់រំស្រុករំដួល បានជួបសំណេះសំណាលជាមួយគណៈមេប្រយោគ ប្រលងរើសគ្រូកិច្ចសន្យា និងចូលរួមបើកវិញ្ញាសារប្រឡងគ្រូកិច្ចសន្យា ស្ថិតនៅសាលាបឋមសិក្សា កូវ សាមុត កំពង់ចក នាព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០២២នេះ។
លោកហែម សុីណា បានឲ្យដឹងថានៅក្នុងការប្រឡងគ្រូកិច្ចសន្យានេះនៅស្រុករំដួលយកគ្រូកិច្ចសន្យាចំនួន៣៨នាក់ ។
នៅក្នុងឱកាសនោះដែរលោកហែម សុីណា បានអញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលបើកវគ្គបន្តលោកលោកនាយក លោកគ្រូ អ្នកគ្រូ បង្រៀនថ្នាក់ទី១ ស្ដីពីរការបង្រៀនបច្ចេកទេសថ្មីសម្រាប់ឆ្នាំ ២០២២. ២០២៣ លើប្រធានបទ (កុមាររៀន កុមារចេះ) ផងដែរ។
លោកហែម សុីណា បានថ្លែងថា លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់គ្រូកិច្ចសន្យា ក៍ដូចជាលោកគ្រូអ្នកគ្រូ ពេញសិទ្ធក្ដី ត្រូវយកចិត្ដទុកក្នុងការបង្រៀនសិស្សឲ្យអស់ពីលិទ្ធភាព គោរពវិន័យឲ្យបានល្អ រិះរកវិធីថ្មីៗធ្វើយ៉ាងដើម្បីបង្រៀនសិស្សឲ្យងាយយល់ ងាយចងចាំ ដើម្បី ឲ្យកុមាររៀន កុមារចេះ ។
លោកហែម សុីណា សូមអំពាវនាវដល់លោកគ្រូលោកគ្រូជួយផ្សព្វផ្សាយដល់ណាព្យាបាល ទាំងអស់សូមយកកូនគ្រប់អាយុចូលរៀនទៅចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា នៅតាមសាលារៀននានា នៅក្នុងស្រុករំដួល ៕