(ស្វាយរៀង) ៖ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង លោកអធិការនគរបាលស្រុកស្វាយជ្រំបានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុករួមមាន ៖ លោក គង់ សំណាង អធិការរង លោកនាយរងផ្នែក និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខតាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំប្រសិនបើមានបញ្ហាបន្ទាន់ហើយត្រូវការកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យបានទាន់ពេលនោះខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ📞 097 778 0087 សូមអរគុណ!