ស្វាយរៀង ៖ កាលពីថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារប្រចាំខេត្តស្វាយរៀងរបស់ក្រុមហ៊ុន ខ្មែរមហាសំណាង ឯ.ក បានចុះផ្សាព្វផ្សាយដើម្បីជ្រើសរើសភ្នាក់ងារផ្នែកលក់បន្ថែមទៀតនៅស្រុករមាសហែក ក្រុមហ៊ុនខ្មែរ មហាសំណាង ឯ.ក ជាក្រុមហ៊ុនឆ្នោតខ្មែរស្របច្បាប់មានអាជ្ញាបណ្ណត្រឹមត្រូវ និងមានប្រតិបត្តិការទូទាំងព្រះរាជាណាចក្រកម្ពុជាដោយអនុលោមទៅតាមច្បាប់ និងគោលការណ៏ណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនខ្មែរ មហា សំណាង ឯ.ក តែងតែចូលរួមចំណែកការងារសង្គមនៅទូទាំងប្រទេសនិងនៅតែបន្តនាំយកនូវថវិកានិងសំភារៈផ្សេងៗ ជួយដល់ជនក្រីក្រខ្វះខាតខ្លាំង អាជ្ញាធរនៅតាមមូលដ្ឋាន សិស្សសាលាខ្វះខាតសៀវភៅ បុិច ឬខ្មៅដៃជាដើម និងជាពិសេសជនដែលគ្មានទីពឹងងាយរងគ្រោះក្រុមហ៊ុនបានជួយជាបន្តបន្ទាប់នៅតាមមូលដ្ឋានផងដែរ ពោលគឺជួយទៅតាមអ្វីដែលក្រុមហ៊ុនអាចជួយទៅបាន។
សូមបញ្ជាក់ថា ៖ ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រង់ល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រង់ល្បែងពាណិជ្ជកម្មកម្ពុជា(អ.គ.ល.ក)មានកិត្តិយសសូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ៧កើតខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែឆ្នូ ឆ្នាំង២០២២នេះ អ.គ.ល.ក បានប្រគលអាជ្ញាបណ្ណពេញលេញជូនក្រុមផ្សងសំណាងចំនួន១នោះគឺ ក្រុមហ៊ុនខ្មែរ មហា សំណាង ឯ.ក ។
ដោយមានការផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អាជីវករ និងអ្នកផ្សងសំណាង ឆ្នោតមហាសំណាងត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់អាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀតគឺគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ៕