(ស្វាយរៀង) ៖ នៅរសៀលថ្ងៃអង្គារទី ២៤ ខែមករា ឆ្នាំ២០២៣ ក្រោយពីចប់ប្រជុំ នៅវេលាម៉ោង១៧និង១៥នាទី ដល់ម៉ោង១៩និង០០ នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដាក់សូឡាបំភ្លឺផ្លូវជូនបងប្អូនប្រជាពលរដ្ឋ ចំនួន០២ឃុំគឺ(ឃុំតាសួស,ឃុំកំពង់ចំឡង)ស្មើនិងចំនួន០៣ដើម (មានភូមិស្វាយក្អែរ ក្នុងឃុំតាសួស០១ដើម) (ភូមិត្រោក០១ដើមនិងភូមិចំបក់គុយ០១ដើម ក្នុងឃុំកំពង់ចំឡង) ។
ដោយមានការឧបត្ថម្ភពីលោក ស្រី វី ភេទប្រុស រស់នៅភូមិចំបក់គុយ ឃុំកំពង់ចំលង ចំនួន ០៣ គ្រឿងនិង ឧបត្ថម្ភបង្គោលចំនួន ០៣ ដើម រួមមាន លោក ប៊ី រីណា មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ០១ដើម,លោកស្រីមេឃុំតាសួស ០១ដើម ព្រមទាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស ០១ដើមផងដែរ ។
ដោយមានការចូលរួមពី លោក ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកស្រីមេឃុំទាំង០២ លោកនាយនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០២ លោកមេភូមិនិងប្រជាការពារទាំង០២ឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំង០២ឃុំ តាមរយៈការអំពាវនាវរបស់ លោក រាជ សារ៉េត ប្រជាពលរដ្ឋរស់នៅឃុំតាសួស ។
សូមបញ្ជាក់ថាលោកអធិការស្រុកស្វាយជ្រំតែងតែគិតគូពីសុខសុវត្ថិភាពបងប្អូនប្រពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក លោកតែងតែចែករំលែកស្នាមញញឹម ក្តីស្រលាញ់ ដល់អតីតគ្រួសារយុទ្ធជន ចាស់ជរា ជនពិការ ជនងាយរងគ្រោះ នេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុក្ខដាក់ពីសំណាក់ប៉ូលិសស្រុកស្វាយជ្រំចំពោះពលរដ្ឋធ្វើឲ្យពួកគាត់រស់នៅប្រកបដោយទំនុកចិត្តនិងភាពកក់ក្តៅបំផុត៕