(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៣០នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគបាលស្រុកស្វាយជ្រំបានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះពិនិត្យការសាងសងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ព្រមទាំងបានដឹកនាំកម្លាំងដាក់ភ្លើងសូឡាបភ្លឺផ្លូវជូនបងប្អូនចំនួន ០២ផ្ទាំង ផងដែរដែលស្ថិតនៅក្នុងភូមិ ស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ដោមានការឧបត្ថម្ភពី លោក ប្រាក់ ដារ៉ា មន្ត្រីបច្ចេកទេសសាលាខេត្តនិងភរិយា ព្រមទាំងអាជីវករភូមិស្វាយចេក ឃុំស្វាយធំ និង លោកនាយរងប៉ុស្តិ៍ស្វាយធំដែក០១ដើម។
ដោយមានការចូលរួមពី:លោកស្រីមេឃុំស្វាយធំ,ម្ចាស់ឧបត្ថម្ភ លោកនាយ ,នាយរងប៉ុស្តិ៍លោកមេភូមិ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ។
ឆ្លៀតនៅក្នុងឪកាសនោះដែរលោកអធិការក៏សូមថ្លែងអំណរគុណដល់សប្បុរសជនដែលឧបត្ថម្ភអំសូឡា និង លោក យស់ ឆរង្សី និងលោកស្រី សម អនុស្សា ដែលបានឧបត្ថម្ភ ស៊ីម៉ង់ចំនូន ០១តោនកន្លះ ដើម្បីចូលរួមធ្វើរបងអធិការ ដ្ឋាននគរបាលស្រុកស្វាយជ្រំ។
តំណាងអោយកងកម្លាំងអធិការដ្ឋាននគរបាលស្រុក លោកអធិការសូមជូនពរសប្បុរសជនទាំងអស់ និង លោក យស់ ឆរង្សី ព្រមទាំងភរិយា សូមមានសុខភាពល្អ រកស៊ីមានបាន ព្រមទាំងជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕