ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃពុធ ៤ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងនគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងខេត្ត អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកម្លាំងប្រជាការពារ បានអន្តរាគមន៍បាញ់ពន្លត់ករណីអគ្គិភ័យឆេះផ្ទះ កាលពីវេលាម៉ោង ១០:០០នាទី នៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ខាងជើងផ្សារវាលយន្ត) បណ្តាលអោយឆេះផ្ទះលក់ចាប់ហួយ ចំនួន ០២ ល្វែង ទំហំ ៧,៥ x ២០ម៉ែត្រ សង់ពីថ្មកំពស់ ២ ជាន់ ម្ចាស់ផ្ទះឈ្មោះ ឈឿង ឆូយ ភេទប្រុស អាយុ ៥៨ឆ្នាំ ខូចខាតសម្ភារ លក់ដូរមួយចំនួន។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ក្នុងករណីនេះ កងកម្លាំងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន ០៥គ្រឿង (រថយន្តស្នងការដ្ឋាន ០២គ្រឿង, រថយន្តកងរាជអាវុធហត្ថ ០១គ្រឿង, អធិការដ្ឋានក្រុងស្វាយរៀង ០១គ្រឿង និងរថយន្តអធិការដ្ឋានស្រុកស្វាយជ្រំ ០១គ្រឿង) ប្រើប្រាស់ទឹកចំនួន ១៥រថយន្ត ស្មើនឹង ៧៥ម៉ែត្រគូប និងប្រព័ន្ធទឹកពន្លត់អគ្គិភ័យផ្សារវាលយន្ត ទើបរលត់ទាំងស្រុង។