(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងធ្វើពលកម្មនៅក្នុងអធិការដ្ឋាននគរបាលស្រុក កម្លាំងប្រចាំបញ្ជាអធិការដ្ឋានប្រចាំការ,កម្លាំងនគរបាលចរាចរណ៍ស្រុក,ប៉ុស្តិ៍ចុះជួយសម្រួលចរាចរណ៍សិស្សានុសិស្សចូលរៀននិងចេញពីសាលារៀន,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ចូលប្រជុំការងារ,ចុះទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលសាក់ បានចាក់ដីបំពេញជុំវិញប៉ុស្តិ៍។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។ លោកបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក📞097 778 0087!