ខេត្ដស្វាយរៀង ៖ ទំនាស់ដីកេរដ៏សែនពិបាកដោះស្រាយបំផុត ឥឡូវត្រូវបានក្រុមការងារដោះស្រាយបញ្ចប់ជាស្ថាពរ។
នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ ២០២៣ នេះ លោក ហែម ស៊ីណា អភិបាលនៃគណៈអភិបាលស្រុករំដួល បានដឹកនាំក្រុមការងារបានចុះដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងបងប្អូនបង្កើតទទួលបានជោគជ័យដោយភាគីទាំងសងខាងព្រមទទួលការសម្របសម្រួល ពីថ្នាក់ដឹកនាំស្រុករំដួលក៏ដូចជាក្រុមការងារដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយឈរលើអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ករណីទំនាស់ដីធ្លីរវាងបងប្អូនបង្កើត មានទីតាំងស្ថិតនៅភូមិព្រៃគាវ ឃុំកំពង់ចកស្រុករំដួល ខេត្ដស្វាយរៀង ។
លោកហែម សុីណាអភិបាលស្រុករំដួលបានឲ្យដឹងថា ការដោះស្រាយសម្របសម្រួលទទួលបានជោគជ័យ ដោយភាគីសំខាន់ព្រមទទួលយក៖
១. ប្រគល់ដីឱ្យកូនបង ចំនួន៤ ម៉ែត្រ
២. ដីនៅសល់ ចំនួន៩ម៉ែត្រ ប្រគល់ឲ្យកូនប្អូន ក្នុងនោះអ្នកទាំងពីរបានព្រមព្រៀងគ្នាទទួលយករៀងៗខ្លួន។
លោកហែម សុីណា បានបញ្ជាក់ផងដែរថាទំនាស់ទាំងអស់នៅរដ្ឋបាលស្រុករំដួលត្រូវបានដោះស្រាយបញ្ចាប់រួចរាល់ហើយ ពលរដ្ឋរស់នៅក្រោមម្លប់សន្ដិភាពមានភាពសុខសាន្ដ មានអ្វីៗគ្រប់បែបយ៉ាង សព្វថ្ងៃនេះ ៕