(ស្វាយរៀង) ៖ នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដាក់ភ្លើងសូឡាបភ្លឺផ្លូវចំនួន ០៩ដើម នៅត្រង់ចំណុចថ្នល់កែងឈើទាល ស្ថិតនៅក្នុង ភូមិឈើទាល ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ដោយមានការអញ្ជើញចូលរួមពីលោកមេឃុំឈើទាល ,លោកនាយប៉ុស្តិ៍រដ្ឋបាលនិងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ,លោកមេភូមិ ,ប្រជាការពារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។
ហើយក៏មានការចូលរួមចំណែកជួយឧបត្ថម្ភពីបងប្អូនអាជីវករ និងបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិ ឈូកស និងភូមិព្រៃរការ ឃុំ ឈើទាល ៕