ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសុក្រ ១២កើត ខែ ផល្គុន ឆ្នាំ ខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមិនាឆ្នាំ២០២៣នេះ ដោយមានការយកចិត្តទុកដាក់ ពី លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រុំ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ អធិការរង គ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូន នឹងត្រូវចុះធ្វើការដើរល្បាត ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ ណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ដើម្បី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងភូមិសាស្ត្រគ្រប់គ្រង។
សូមបញ្ជាក់៖កាលពីព្រឹកថ្ងៃសុក្រ ទី០៣.ខែមិនា.ឆ្នាំ២០២៣ កម្លាំងប្រចាំបញ្ជាអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ នឹង កម្លាំងនគរបាលចរាចរណ៍ស្រុកស្វាយជ្រុំ សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ខេត្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, កម្លាំងនគរបាលចរាចរណ៍ស្រុកស្វាយជ្រុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍សិស្សានុសិស្សចូលព្រមទាំងចេញពីសាលារៀន,កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ ព្រមទាំងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅដូនស ឃុំដូនស ,ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ចែកសៀវភៅគ្រួសារជូនប្រជាពលរដ្ឋ។
សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ក៏បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋរស់នៅ បើមានភាពអសន្តិសុខ ត្រូវរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬកងកម្លាំងឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ឬអាចទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ មានលេខ 📞097 77 80 087 ដើម្បីចាត់កម្លាំងចុះទៅជួយអន្តរាគមន៍នឹងបង្ក្រាបបទល្មើសបានទាន់ពេលវេលាផងដែរ។សូមអរគុណ៕