(ខេត្តស្វាយរៀង) ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនៃអធិការរដ្ឋាននគរបាលស្រុកស្វាយជ្រុំ បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់ អធិការរងគ្រប់ផ្នែក និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ ប៉ុស្តិ៍ ត្រូវអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានដាក់ជូន ហើយត្រូវចុះធ្វើការដើរល្បាត ជាប្រចាំ ដើម្បីរក្សាការពារសន្តិសុខ ណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដើម្បីរក្សាឲ្យបាននូវ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ។
កាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងនគរបាលខេត្ដស្វាយរៀង ចេញល្បាតចល័តក្នុងភូមិសាស្ត្រស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការនគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខសណ្តាប់ធ្នាប់តាមគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។
ឆ្លៀតនាឪកាសនោះដែរលោកអធិការនគរបាលស្រុក បានណែនាំដល់កងកម្លាំងនគរបាលស្រុសកស្វាយជ្រំទាំងអស់ត្រូវតែមុឺងម៉ាត់និងការងារអនុវត្តតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ តែត្រូវទាន់ភ្លន់ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវ៉ាសាធារណៈដោយមិនប្រកាន់បក្ខពួកឬវណ្ណៈអ្វីនោះឡើយ ពោលគឺផ្តល់តាមតម្រូវការឲ្យទាន់ពេលវេលា ក្នុងបន្ទុកនៃដែនសមត្ថកិច្ចរបស់ខ្លួន។ លោកបានបន្តទៀតថា កម្លាំងនគរបានស្រុកស្វាយជ្រំទំាងអស់ត្រូវការពារឲ្យបាននៅសុខសន្តិភាពដើម្បីសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋរស់នៅដោយសុខសាន្តនិងគ្មានការភ័យខ្លាច់អ្វីនោះឡើយ។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រុំ ក៏បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុក បើមានភាពអសន្តិសុខឬមានការប្រព្រិត្តិបទល្មើសជាក់ស្តែងត្រូវរាយការណ៍ជាបន្ទាន់ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកងកម្លាំងដែលឈរជើងតាមគោលដៅនៅជិតផ្ទះរបស់បងប្អូន ហើយក៏អាចទំនាក់ទំនងតាមរយៈ លេខទូរសព្ទទាន់ហេតុការណ៍ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ ដែលមានលេខ 097 77 80 087 ដើម្បីកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍និងបង្ក្រាបបទល្មើសបានទាន់ពេល៕