(ស្វាយរៀង) ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានចូលរួមជាមួយនិងលោកឧត្តមសេនីយ៍ត្រី ប៊ូ សារ៉េន ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដឹកក្រុមការងារ ចុះត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងជម្រុញការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់មានសុវត្ថិភាព ចំនួន ០៩ប៉ុស្តិ៍ រួមមាន ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក ប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអង្គ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយយា ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកព្រីង។
ក្នុងឱកាសចុះពិនិត្យនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរង លោកនាយផ្នែកទទួលកិច្ចការប៉ុស្តិ៍ចំណុះអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សរុបវត្តមាន ១១៨នាក់ ស្រី ១៤នាក់។