(ស្វាយរៀង) ៖ នៅថ្ងៃពុធ ១កើតខែចេត្រ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែមិនា ឆ្នាំ២០២៣នេះ វេលាម៉ោង១៥និង០៥នាទី នៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំខេត្តស្វាយរៀង លោក វ៉ែន សុីណាត ជាសមាជិកចុះជួយឃុំក្រោលគោ តំណាង ឯកឧត្តមឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា មេបញ្ជាការងភូមិភាគទី៥ បានឧបត្ថម្ភ ខោអាវប្រជាការពារចំនួន ៧០ កំប្លេរ មកចែកជូនប្រជាការពារទាំង១៣ភូមិ ឃុំក្រោលគោ។
វរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំអញ្ជើញជាអធិបតីក្នុងពិធីចែកខោអាវជូនប្រជាការពារក្នុងឃុំក្រោលគោចំនួន៧០នាក់ ដោយក្នុងម្នាក់ៗទទួលបានខោអាវ ០១ កំប្លេរ ហើយក៏មានអញ្ជើញចូលរួមពីសំណាក់លោកវរសេនីយ៍ទោ អ៊ុំ សាលី អធិការរងនគរបាលស្រុក លោកភោគ វណ្ណថនមេឃុំក្រោលគោ លោក អ៊ុន បុត្រា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោយគោ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ សរុបវត្តមានចួលរួម៨៥នាក់ស្រី០២នាក់។
ឆ្លៀតក្នុងឪកាសនោះលោកអធិការនគរបាលស្រុកស្វាយជ្រំបានមានមតិសំណេះសំណាល និងពាំនាំនូវពាក់ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹងនាំដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រោលគោ និងបងប្អូនប្រជាការពារទាំងអស់ផងដែរ។ លោកក៏បានបញ្ជាក់បន្ថែមថា
សូមបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ បង្កា ការពារ រាល់បទល្មើសទាំងអស់ដែលអាចកើតមានក្នុងមូលដ្ឋាន និងត្រូវរាយការណ៍បន្ទាន់ដើម្បីលោកបានចាត់កម្លាំងអន្តរាគមន៍ស្រុកចុះជួយបានទាន់ពេលវេលា។
លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំក៏សូមថ្លែអំណរគុណដល់លោកឧត្តមសេនីយ៍ទោ ចាន់ រដ្ឋា មេបញ្ជាការងភូមិភាគទី៥ ដែលបានឧបត្ថម្ភខោអាវសម្រាប់ប្រជាការពារឃុំក្រោលគោចំនួន៧០កំប្លេ សូមលោកឧត្តមសេនីយ៍ទោមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និងសូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕