(ខេត្តស្វាយរៀង) ៖ ព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំតាសួសបានរៀបចំពិធីសំណេះសំ ណាលជាមួយសមាជិកសមាជិការ គណបក្សថ្មី ក្រោមអធិបតីភាពឯកឧត្តម សុន គឹមស៊ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាសួស ស្ថិតនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅក្នុងពិធីនោះក៏មានការអញ្ជើចូលរួមពីសំណាកឯកឧត្តម អស់លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត លោក ហែម សារិទ្ធ ប្រធានគណបក្សស្រុក ក្រុមការងារថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ ថ្នាក់ភូមិ និង សមាជិក សមាជិការ សរុប ៩១នាក់ក្នុងនោះស្រី៥២នាក់ ។
លោក ហែម សារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកស្វាយជ្រំ និងជាប្រធានគណបក្សប្រជាជនស្រុកស្វា យជ្រំ បានមានប្រសាសន៍សាក សួរសុខទុក្ខ និងសំណេះសំណា លជាមួយសមាជិកថ្មី ។ លោកបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់សម្រាប់យកទៅបោះឆ្នោត ចំពោះបងប្អូនដែលគ្រប់អាយុធ្វើអត្តញាណប័ណ្ណ អត្តញាណប័ណ្ណបាត ឬខូចអាចទៅថតនៅអធិការដ្ឋានគរបាលស្រុក រៀងរាល់ថ្ងៃបានដោយមិនមានការយកប្រាក់នោះឡើយ ពោលគឺធ្វើជូនទាំងអស់ឲ្យតែមានឯកសារគ្រប់គ្រាន់ ។
ឯកឧត្តម សុន គឹមស៊ន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាសួសបានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំនូវពាក់ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ក្នុងនាមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាសួសលោកសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋនៅឃុំតាសួសទាំងអស់បានដែលជឿជាក់លើកការដឹងនាំរបស់គណបក្សប្រជាកម្ពុជា ហើយបានបោះឆ្នោតគាំទ្ររហូតមក។
ជាចុងក្រោយឯកឧត្តមសូមអំពាវនាវដល់បងប្អូនសូមអញ្ជើញទៅបោះឆ្នោះជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នានៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្ត្រីនៅពេលអនាគត់៕