(ស្វាយរៀង) ៖ កាលពីព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុកស្វាយជ្រំ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុក និងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រោមអធិបតីភាពលោក ហែម សារិទ្ធ អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរស្ឋបាលស្រុក។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានថ្លែងអំណរគុណដល់អាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបន្តអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ។ ហើយលោកក៏បានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចទាំងអស់ចំណុះឲ្យរដ្ឋបាលស្រុក ត្រូវខិតខំយកចិត្តទុកដាក់បំពេញសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ និងទាន់ពេលវេលា។
លោកអភិបាលស្រុកស្វាយជ្រំបានបញ្ជាក់ប្រាប់មន្ត្រីក្រោមឪវាតថា៖ 《មន្ត្រីបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរបស់រាស្រ្តទេ》។