ខេត្ដស្វាយរៀង៖ លោកជំទាវ ឈុន សុីន និងក្រុមការងារអញ្ជើញជួបសំណេះសំណាលជាមួយសិក្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាទួលសាលា និង បាននាំយកអំណោយសម្ភារៈសិក្សា មកចែកជួនសិស្សានុសិស្សជាង២០០ នាក់នៅសាលាបឋមសិក្សាទួលសាលា ស្ថិតនៅក្នុងភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
ពិធីចែកអំណោយនេះមានការអញ្ចើញចូលរួមពី លោក អ្នកគ្រូ លោកមេភូមិ មន្ដ្រីនគរបាល និងសិស្សានុសិស្សជាង ២០០ នាក់ ។
លោកជំទាវបានឲ្យដឹងថាអំណោយទាំងអស់នៅគឺជាថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវទាំងអស់មកចែកជួនសិស្សានុសិស្សជាង២០០ នាក់នៅសាលាបឋមសិក្សាទួលសាលា និងលោកគ្រូអ្នកគ្រូនាពេលនេះ ។
អំណោយដែលសិស្សានុសិស្សទទួលបានក្នុងម្នាក់ មាន៖ សៀវភៅចំនួន០៤ក្បាល ,ខ្មៅដៃ ចំនួន ២ដើម,បន្ទាត់១ដើម,ប្រដាប់ឃួងខ្មៅដៃ ១,នំ១ថង់ ,ទ្រនាប់ជើង១គូរ ,និងថវិកាចំនួន២មុឺនរៀល ក្នុងនោះលោកគ្រូអ្នកគ្រូចំនួន ១៦ នាក់ទទួលបានថវិកាចំនួន ៦ ម៉ឺន និងសារុង១ផងដែរ ។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្ស សូមថ្លែងអំណរអរគុណដល់លោកជំទាវរួមនិងក្រុមការងារដែលបានចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួន សម្រាប់ទិញសម្ភារៈធ្វើជាអំណោយនាំយកមកចែកជូនដល់សិស្សានុសិស្សពេលនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពដល់លោកជំទាវនិងក្រុមការងារ ឲ្យទទួលបាននូវសុខភាព បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជួបតែសេចក្ដីសុខ សុភមង្គល ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕