(ឧត្តរមានជ័យ)ខណ:ពេលដែលជំនន់ទឹកភ្លៀងបានស្រកទៅវិញបន្សល់ទុកនូវការខូតខាតនូវហេដ្ធារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ផ្លូវដែលបាក់ដាច់នេះត្រង់ចំណុចលូរតាខ្លុមស្ថិតនៅក្នុងភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទៅនឹងទីតាំងផ្លូវដែលដាច់ មានឈ្មោះហូតធឿន ភេទប្រុសអាយុ៤៩ឆ្នាំរៀបរាប់ឲ្យដឹងនៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែពីចំណុចលូរតាខ្លុមហូតដល់បឹងត្រពាំងវែង បើតាមគាត់ដឹងផ្លូវនេះដែរកន្លងមកគឺខាងមន្ទីរអភិវឌ្ឍន៍ជនបទ ជាអ្នក ធ្វើឡើងក្រោយមកក៏ត្រូវ ជំនន់ទឹកភ្លៀង ហូរបុកមកខ្លាំងកាត់ផ្តាច់ធ្វើឲ្យផ្លូវនេះដាច់ជាច្រើនកន្លែងតែម្តង មួយវិញទៀតចំពោះផ្លូវនេះ គឺមានសារៈសំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានដីស្រែចម្ការធ្វើដំណើរឆ្លងកាត់ក្នុងការដឹកជញ្ជូនកសិផល បើខែប្រាំងយើងអាចវាងបានដល់ពេលខែវស្សាទឹកលិចវិញនឹងខកខានដូចនេះពួកគាត់គឺនៅតែជួបការលំបាកដដែល។
បើតាមការអះអាងពីប្រជាពលរដ្ឋធំដែលធ្វើដំណើរលើផ្លូវកំពុងដាច់នេះផ្ទាល់បានប្រាប់បន្តថា ស្ថានភាពទឹកជំនន់ភ្លៀងនេះផងដែរជាក់ស្តែងទើបតែស្រករយ:ពេល៣ថ្ងៃកន្លងមកនេះទេ មូលហេតុមកពីគេបិទទំនប់បង្ហៀរនៅត្រពាំងវែង ប្រសិនគេបើកទឹកមកទៀតកន្លែងកូរតាខ្លិននោះប្រាកដជាលិចល្ហាចល្ហឹមពិបាកធ្វើដំណើរ បើកាលណាទឹកស្រកចឹងយើងអាចជិះវាងផ្លូវបាន។
សូមបញ្ជាក់ថា យោងតាមការលើកឡើងពីបងប្អូនដែលមានទីលំនៅក្បែរនឹងផ្លូវកំពុងបាក់ដាច់ផ្ទាល់បានប្រាប់បន្ថែមថា នៅពេលធ្វើដំណើរឆ្លងកាត់ទៅផ្ទះគាត់ម្តងៗ ពេលទឹកជន់លិចលើផ្លូវ គាត់ដើរលុយទឹក ពេលខ្លះហែលក៏មាន ដោយឡែកផ្លូវចំណុចនេះឲ្យតែខែវស្សាឡើងដឹងតែលិចលើផ្លូវគ្មានលោះ១ឆ្នាំណាឡើយ ចឹងទេក្នុងនាមពួកគាត់ជាប្រជាពលរដ្ធមិនដឹងធ្វើយ៉ាងណានោះទេមានតែទ្រាំការលំបាកពីព្រោះការស្ថាបនាធ្វើផ្លូវនេះជាភារកិច្ចរបស់មន្ត្រីជំនាញ។