ខេត្តព្រះវិហារ ៖ ស្បែងសុីសងមាន់ជល់តាមទូរទស្សន៍អន់ឡាញ់កំពុងតែកក្រើកឡើងវិញនៅខេត្តព្រះវិហារ ក្រោយស្ងាត់មួយរយដែលផ្ទុយពីគោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃព្រោះល្បែងសុីសងនេះជាដើមចមនៃបទល្មើស ចោរលួច ឆក់ ប្លន់ និងបទល្មើសផ្សេងៗ បង្កភាពអសន្តិនៅក្នុងសង្គម។
ជាក់ស្ដែងទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅចំណុចភូមិ ស្រអែម ឃុំស្រអែម,ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងបើកដំណើរការយ៉ាងរលូនសំរាប់ឲ្យក្រុមអ្នកញៀនល្បែង បំផ្លាញទ្រព្យសម្បត្តិ ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋានហាក់សង្ងំស្ងៀមធ្វើដូចជាមិនដឹង ឬទីតាំងទាំងនោះចេះបំបាំងកាយ និងវាជាកក្តាមួយផ្នែកដែលធ្វេីឲ្យជីវភាពប្រជាពលរដ្ឋ អ្នកញៀនល្បែងមួយចំនួនធ្លាក់ដុនដាប អស់ទ្រព្យសម្បត្តិ អស់ម៉ូតូ ឡាន ឯក្រុមគ្រួសារខ្លះទៀត ឈានដល់ការឈ្លោះប្រកែក បែកបាក់ លែងលះគ្នាក៏មាន។
មហាជនពួកគាត់ឆ្ងល់ថាតើឯណាទៅគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ពេញដោយក្រសួងមហាផ្ទៃនោះ ?
ពលរដ្ឋបាននាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទីតាំងល្បែងសុីសងជល់មាន់តាមទូរទស្សន៍អនឡាញទាំងនេះ ដែលអាចធ្វើឲ្យមាននូវអំពើ អសន្តិសុខនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យព្រួយបារម្មណ៍ ព្រោះនៅក្នុងមូលដ្ឋានអាចគ្មានសុវត្ថិភាពក្នុងការរស់នៅ។
ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៣នេះលោកបានបញ្ជាក់ប្រាប់ថា«ចាំអោយលោកអធិការចុះទៅត្រួតពិនិត្យ» ។
មហាជនសង្ឃឹមនិងជឿជាក់លើសមត្ថកិច្ចពាក់ពន្ធ័ ជាពិសេស លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តសង្ឈឹមថាលោកនិងចាក់កម្លាំងចុះស្រាវជ្រាវនិងឈានដល់ការបង្ក្រាបទីតាំងល្បែងសុីសងទាំងនោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕