ក្រចេះ៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីរំលោភកុមារី អាយុ៧ឆ្នាំម្នាក់ បានសម្រេចជាច្រើនដង។
ករណីនេះកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
នគរបាលស្រុកស្នួល បានថ្លែងប្រាប់ឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពីម្ដាយកុមារីរងគ្រោះថា មានករណីរំលោភសេពសន្ថវៈ លើកុមារីម្នាក់ អាយុ ៧ឆ្នាំ រស់នៅស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះភ្លាមៗនោះនគរបាលប៉ុស្ដិ៍រដ្ឋបាលស្វាយជ្រះ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះដល់កន្លែងកើតស្រាវជ្រាវ និងហៅជនសង្ស័យឈ្មោះ ញឹប ជឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិជាមួយកុមារីរងគ្រោះយកមកសួរនាំនៅអធិការេឋានគរបាលស្រុកស្នួល។
នគរបាលបន្តទៀតថា ក្រោយពីសួរនាំជនសង្ស័យសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ ទៅកុមារីនោះ បានសម្រេចជាច្រើនដង ថែមទាំងគំរាមកុមារីរងគ្រោះ មិនឱ្យនិយាយប្រាប់អ្នកណានោះទេ។
បច្ចប្បន្នជន បុរសសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញនគរបាលខេត្តក្រចេះ ដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖លោកសំនៀង