ខេត្តតាកែវ ៖ ប្តីកំណាចកើតក្តីភ្លើងប្រចណ្ឌប្រពន្ធខ្លួន ថាមានសហាយ ថែមទាំងខ្លួនមានជំងឺប្រចាំកាយផងនោះ បានយកសាំងចាក់ដុតប៉ងសម្លាប់ ថែមទាំងយកកាំបិតអារ ក ធ្វើអត្តឃាតតាមក្រោយតែមិនបានសម្រេចបានត្រឹមតែរបួសធ្ងន់ទាំងពីរនាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅពេលព្រលប់បុរសជាប្តីបានយកសាំងទុករួចជាស្រេច លុះដល់វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៣ បុរសជាប្តីបានយកសាំងមួយធុងជះទៅលើប្រពន្ធ និងមួយកានទៀតបេីកគំរបចោលបន្ទាប់មកប្តីក៏យកដែកកេះ កេះដុតតែម្តង រួចហេីយប្តីបានយកកាំបិតមកអារកខ្លួនឯងតាមក្រោយ ដេីម្បីបញ្ចប់ជីវិត នៅក្នុងភ្លេីងជាមួយគ្នា។
ខណៈនោះ អ្នកជិតខាង បានឃេីញ ភ្លេីងឆាបឆេះនៅក្នុងផ្ទះ រួចក៏រត់ទៅជួយ ប៉ុន្តែទ្វាផ្ទះបានចាក់គន្លឹះ ដោយអ្នកជិតឃេីញភ្លេីងឆេះ និងលាយឡំជាសម្លេងស្រែកផងនោះ ក៏សម្រេចបុកទ្វាទម្លាយចូលតែម្តង ហេីយឃេីញភ្លេីងកំពុងឆាបឆេះ ប្រពន្ធឡេីងស្ទេីរខ្លោចទៅហេីយ ចំណែកប្តីក៏បានអារកខ្លួនឯងដែរ តែមិនបានសម្រេច។
ប្រភពដដែលបន្តថា បុរសជាប្តីមានជំងឺប្រចាំកាយ ចង់វិកល់ចរិតម្តងៗទៅហើយ ទើបកើតរោគប្រចណ្ឌប្រពន្ធរហូតដាច់ចិត្តធ្វើបែបនេះ។
បច្ចុប្បន្នប្រពន្ធត្រូវបានសាច់ញាតបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ ចំណែកប្តីកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕