កំពថ់ធំ៖ សមត្ថកិច្ចនៃអធិការស្រុកស្ទោង បានឃាត់ខ្លួនបុរសម្នាក់ មានឈ្មោះ គាន ទិន ក្នុងករណីប៉ុនប៉ង លួចម៉ូតូ ខណៈពេលដែលម្ចាស់ម៉ូតូចតម៉ូតូចោលក្រោមផ្ទះ ដោយសារខ្លួនស្រវឹងជោគជាំ បានធ្វើឲ្យ ជនសង្ស័យឆ្លៀតឳកាស និងបានធ្វើសកម្មភាពលួចម៉ូតូហៀបនិងជិះដាក់មេប្រូច តែសំណាងល្អ ប្អូនស្រីរបស់ម្ចាស់ម៉ូតូឃើញទាន់ ក៏ស្រែកឆោឡោដេញដណ្តើមម៉ូតូពីចោរមកវិញហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅភូមិត្រាច ឃុំ កំពង់ចិនជើង ស្រុកស្ទោងខេត្តកំពង់ធំ វេលា ម៉ោង២០និង០០នាទី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ គាន ទិន ភេទ ប្រុស អាយុ២១ ឆ្នាំ មានទីលំនៅភូមិ រំចេក ឃុំ គីឡូសាម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកធ្វើសកម្មភាពលួចម៉ូតូ នៅស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះមានឈ្មោះ លាង ភាន់ ភេទ ប្រុស អាយុ៤០ ឆ្នាំ មានទីលំនៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។មានករណីប៉ុនប៉ង ម៉ូតូម៉ាក Hongda Vave លេខតួ 062582 លេខម៉ាស៊ីន 00629 ពាក់ស្លាកលេខគ្មាន ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ។
ប្រភពពីជនរងគ្រោះបានបញ្ជាក់ថា ពេលយប់ខ្លួនបានយកម៉ូតូទៅទុកក្រោមផ្ទះដោយពុំបានចាក់សោះនោះទេ ដោយសារខ្លួនស្រវឹងខ្លាំងពេកក៏ដេកលក់តែម្តងលុះនៅវេលាម៉ោង២០និង០០នាទី បងស្រីខ្លួននិងក្មួយប្រសារបានស្រែកឆោឡោថាចោរលួចម៉ូតូៗហើយខណៈនោះបងស្រីនិងក្មួយប្រសារបានស្ទុះដេញតាមដណ្ដើមយកម៉ូតូបានមកវិញ ។ជនសង្ស័យបានរត់គេចខ្លួនតែត្រូវបានកម្លាំងប្រជាការពារនិងកំលាំងប៉ុស្តិ៍រដ្ឋបាលកំពុងល្បាតនៅក្បែរនោះបានជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យបាន ។
បច្ចុប្បន្នក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនតាមនីតិវិធីច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។ដោយ ប៊ុន រដ្ឋា