ភ្នំពេញ៖កម្លាំងល្បាតបុស្តិ៍រដ្ឋបាលឃ្មួញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវលំ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០១៩ វេលាម៉ោង២៣ និង០០នាទីយប់ ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់ឈ្មោះ ផន រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សម្ភារៈដកហូតបានរួមមាន ក្រាមសថ្លា០១កូនថង់តូច និងម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ពាក់ស្លាកលេខកណ្តាល១H-0688 ។
ប្រភពដដែលបានបន្ដថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ឃ្មួញ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លូនរកឃើញវត្ថុតាងខាងលើ រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕