ភ្នំពេញ៖ស្រី្តម្នាក់បានបញ្ចប់ជីវីតខ្លួនឯងដោយលោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារបាត់ស្រមោលសូន្យឈឹង បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ និងសមត្ថកិច្ចកាលពីវេលាម៉ោង១១ និង១០នាទី់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលេីស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពញ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុ គេសង្កេតឃេីញនារីរងគ្រោះបានជិះម៉ូូតូមួយគ្រឿងម៉ាកវីវ៉ា តែម្នាក់ឯង ធ្វេីដំណេីរចេញពីរង្វង់មូលព្រហ្មមុខបួន (ជ្រោយចង្វារ)មករង្វង់មូលគួចកាណុង (ដូនពេញ) ទិសដៅពីកើតមកលិច ខណះមកដល់ពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូលោតទឹកសម្លាប់ខ្លួនតែម្ដង ដោយបន្សល់ទុកម៉ូតូនៅលេីស្ពាន បង្កការភ្ញាក់ផ្អេីលដល់អ្នកធ្វេីដំណេីរ និងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកេីតហេតុភ្លាមៗ តែទោះជាយ៉ាងណា ជនរងគ្រោះបានលោតទឹកពីលេីស្ពាន បាត់ខ្លួនទៅហេីយ ទាំងមិនដឹងថា មានវិប្បតិ និងមូលហេតុអ្វីជាប់ខ្លួនឡេីយ ។
ក្នុងកាបូបនារីរងគ្រោះមានឈ្មោះ វេន ឡៃ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិដូង ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ រួមជាមួយនិងម៉ូតូមួយគ្រឿងម៉ាក ម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J.0508 ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានត្រឹមតែយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំចាត់ចែងដោះស្រាយតាមក្រោយ ៕ដោយ៖លោកសំនៀង