ខេត្តព្រះសីហនុ ៖កម្លាំងជំនាញការិយាលយ័នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀនមួយកន្លែង ស្ថិតនៅចំណុចក្រោយ ចំណតរថយន្តផ្សារលើ ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ដោយបានធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ពាក់ពន្ធ័ករណីចែកចាយគ្រឿងញៀន
នៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទីល្ងាច ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ម្នាក់មានឈ្មោះ សេង ធារី ភេទស្រី ជនជាតិខ្មែរ អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុង- ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀនចំនួន
៤កញ្ចប់ធំ ទម្ងន់១៩៧,៥០ក្រាម (ទម្ងន់សុទ្ធ)
ទូរសព្ទ័ដៃ ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ
បច្ចុប្បន្នជនសង្សយ័កម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕