ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង១១និង០០នាទីនេះប្អូនស្រីឈ្មោះពៅ សាវ៉េតរស់នៅភូមិដីក្រហម ឃុំមេសរថ្ង ស្រុកចន្រ្ទាខេត្តស្វាយរៀងបានប្រាប់ភ្នាក់ងារសារព័ត៌មានBPN Newsយើងថា ប្អូនស្រី បានបាត់ប្តីបីថ្ងៃមកហេីយកាលព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០១៩នៅវេលាម៉ោង៧និង៣០ប្តីឈ្មោះអ៊ុត សាវ័ន្ត អាយុ៣៧ឆ្នាំភូមិកំណើតនៅភូមិព្រៃរបឹសឃុំត្នោតស្រុកកំពង់រោទ៍ខេត្តស្វាយរៀងក្រោយពីបានដាក់ពាក្យបណ្តឹងទៅខាងមេភូមិ ប៉ុស្តិ៍រដ្ឋបាលនិងពឹងពររកសារព័ត៌អោយជួយផ្សាយនោះឥឡូវបានរកឃេីញប្ដីរបស់គាត់វិញហេីយ។
ប្អូនស្រីឈ្មោះពៅ សាវ៉េតមានចិត្ដត្រេកអរនិងក៏បានថ្លែងអំណរអរគុណដល់មេភូមិមេឃុំនិងសមត្ថកិច្ចទាំងអស់ដែលបានខិតខំដុតដៃដុតជេីងតាមស្វែងរកប្ដីរបស់គាត់ជាពិសេសដល់អង្គភាពសារព័ត៌មានដែលបានជួយចុះផ្សព្វផ្សាយសូមអរគុណ៕ដោយ ជា រដ្ធា