ព្រៃវែង៖បុរសម្នាក់ ខឹងប្រពន្ធ បានដុតខោអាវចោល បណ្តាលអោយឆេះផ្ទះ រួចចង ក សម្លាប់ខ្លួនតាមក្រោយនៅចំនុចភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ហេតុការណ៏នេះបានកេីតឡេីងនៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី០៧ខែកក្កដាឆ្នាំ២០១៩។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាសម្ភារៈខូចខាតរួមមានផ្ទះ ១ខ្នង ទំហំ ៦ គុណនឹង ១២ម៉ែត សង់ពីឈើ ប្រក់ក្បឿងរងការខូចខាត យ៉ាងដំណំ ទូដាក់សម្លៀកបំពាក់ មួយចំនួន ម៉ាសុីនត្រជាក់ ១ គ្រឿង ទូរទ្សន៍ ១គ្រឿង
សរុបការខូចខាតជាទឹកប្រាក់ ចំនួន ជាង៣០០០០ដុល្លា។
ប្រភពពីកន្លែងកេីតហេតុបានអោយដឹថាមូលហេតុ នៃការឆេះបណ្តាលមកពី ឈ្មោះ បុឹង ភេទប្រុស អាយុ ៤៨ឆ្នាំ ត្រូវជាកូនប្រសារ ប្តីរបស់ឈ្មោះ សឿន ឡូត រស់នៅភូមិភូមិឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀចកាលពីថ្ងៃទី០៤ខែកក្កដាឆ្នាំ២០១៩បានឈ្លោះប្តីប្រពន្ធ លុះដល់ថ្ងៃនេះ ក៏ប្រមូលសំលៀកបំពាក់ក្នុងផ្ទះដុតតែម្តង ពេលប្រពន្ធមិននៅផ្ទះ ចេញក្រៅនិងបានចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក។
ក្នុងហេតុការណ៏នេះដែរសមត្ថកិច្ច បានជួយពន្លត់ទាន់ពេលវេលា មិនបង្ករឆ្លងទៅផ្ទះដទៃ ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ៕