ភ្នំពេញ៖ កម្លាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលទួលសងែ្កបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូនៅថ្ងៃពុធ ៩កេីត ខែអាសាឍ ឆ្នាំកុរ ឯកសក័ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង៣ និង០០នាទី នៅចំណុចផ្លូវរថភើ្លង ក្រុម៥ ភូមិទួលសងែ្ក សង្កាត់ទួលសង្កែ ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់មាន ឈ្មោះ នឹម សម្បតិ្ត ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខែ្មរ ស្នាក់នៅ សង្កាត់ផ្សារកណ្តាល ១ ខណ្ឧដូនពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀន ។
ជនរងគ្រោះឈ្មោះបេ ភព្ធ័សំណាង ភេទប្រុស អាយុ៣២ឆ្នាំស្នាក់នៅផ្ទះលេខ២០៤៨ផ្លូវជាតិលេខ៥ភូមិផ្សារទូចសង្កាត់ទួលសង្កែទី១មុខរបរលេងភ្លេង។
សំភារៈដកហូតបានរួមមាន ៖ ដែកសំប៉ែតចុងស្រួចចំនួន០១
កូនសោខ្សៀលេខ៨ចំនួន០១ ។
ទូរឺវិសចំនួន ០១
ដងា្កប់ ចំនួន០១ ។
ម៉ូតូ០១គ្រឿងម៉ាកTODAYពណ៍សរ សា្លកលេខ1FX1732 (បានប្រគល់ជូនជនរងគ្រោះវិញ ) ។
ចំពោះមុខអធិការដ្ឋានបានស្រាវជ្រាវរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕