ស្វាយរៀង៖ពិតគួរឲ្យអាណិតលោកយាយចាស់ជរាម្នាក់រស់នៅជាមួយចៅពីរនាក់តូចៗត្រូវបានភ្លើងអគ្គីភ័យលេបត្របាក់ផ្ទះខ្ទមកំសត់គ្មានសល់ខណះដែលគាត់មិននៅផ្ទះ កាលពីវេលាម៉ោងម៉ោង៥និង ១០នាទីល្ងាច ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៩នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមលោកស្រី ពេជ្រ ស្រីមុំជំទប់ទី១ឃុំ ធ្មាបានប្រាប់ឲ្យដឹងថាមានករណីភ្លើងឆេះផ្ទះ លោកយាយ សំ សាំ អាយុ៧៩ឆ្នាំ រស់នៅជាមួយចៅតូចពីរនាក់រស់នៅភូមិ ត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
ហើយផ្ទះរបស់គាត់ដែលត្រូវភ្លើងឆេះមានទំហំ ៤×៥m ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) សម្ភារៈខូចខាតរួមមាន: កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន០១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន០៣ និងសម្ភារៈមួយចំនួនទៀត បានឆេះអស់ទាំងស្រុងដោយមូលហេតុ ដុតធូបនិង ដុតចង្កៀងចោល។
ទោះបីយ៉ាងណាតាមរយះលោកស្រីពេជ្រ ស្រីមុំ ដែលមានវ័យ៣២ឆ្នាំ ជាក្រុមប្រឹក្សាឃុំធ្មា មានតំណែងជាជំទប់ទី១ហើយត្រូវបានពលរដ្ឋក្នុងឃុំ គោរពស្រឡាញ់គាត់ស្ទើរតែគ្រប់គ្នា លោកស្រីបានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុតែម្តង បានសម្តែងការសោកស្តាយជាពន់ពេកដែលលោកយាយមានជីវភាពក្រីក្រីខ្លាំង រស់នៅជាមួយចៅពីរនាក់ទៀតសូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស សូមមេត្តាជួយដល់លោកយាយផង នាគ្រាដែលគាត់ជួបទុក្ខធំបាត់បង់ផ្ទះដែលកំពុងរស់នៅសព្វថ្ងៃ៕ដោយ៖ជា រដ្ធា