ខេត្តឧត្តមានជ័យ៖ នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០១៩នេះលោកស៊ុំ សាខឿន(ហៅរិទ្ធ)មន្រ្តីយោធាយុទ្ធភូមិភាគទី៤ប្រចាំទិសស្រុកត្រពាំងប្រាសាទបានចេញមកស្រាយបំភ្លឺចំពោះការផ្ទុះអាវុធកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩កន្លងទៅថាជាការភាន់ច្រឡំ។
លោកបានបញ្ជាក់ថាកាលថ្ងៃនោះលោកបានទទួលបញ្ជារពីមេបញ្ជារការសម៌ភូមិដើម្បីសិក្សាភូមិសាស្រ្តពីចំណុចក្បាលអូរស្វាយរហូតដល់ចំណុចជប់រុនស្ថិតភូមិត្រពាំងបីឃុំព្រះប្រឡាយនិងសហការគ្នាជាមួយកម្លាំងយោធាសឹងរងស្រុកត្រពាំងប្រាសាទតែមកដល់ទឹកជប់ស្ថិតភូមិទំនប់អភិវឌ្ឍន៍ឃុំអូរស្វាយក៏ប្រទះជួបពលករសម្ពាយឈើក្រញ៉ូងចំនួន៣នាក់កម្លាំងលោកក៏ស្ទាក់សួរនាំតែមិននឹកស្មានដល់ថាពលករទាំងនោះបានទាញពូថៅបំរុងកាប់ទៅលើកូនចៅលោកខណៈពេលនោះឈ្មោះសំសាំងជាមន្ត្រីរបស់លោកក៏បាញ់ចំនួន២គ្រាប់ទៅលើបង្អើលដើម្បីការពារខ្លួនប៉ុណ្ណោះមិនម៉ែនជាករណីពាលសុីពាលដូចការចោទប្រកាន់ពីសំណាក់ពលករទាំងនោះឡើយ។
លោកស៊ុំ សាខឿនបន្តថាដោយមានការកយោគយល់អាណិតអាសូពលរដ្ឋខ្វះខាតពីមេបញ្ជារការសម៌ភូមិនិងការសម្របសម្រួលមេបញ្ជារការសឹករងប្រចាំទិសស្រុកពាំងប្រាសាទក៏សម្រេចបញ្ចប់រឿងនិងប្រគល់ឈើនោះអោយពួកគាត់វិញផងដែរ៕