ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩លោកលោកសូរ ប្លាតុងអភិបាល នៃគណៈស្រុកប្រាទសាទបាគងនិងលោកស្រីមិលសុគង្គាមេឃុំកណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាបបានដឹកនាំកំលាំងប្រជាពលរដ្ឋឃុំកណ្តែកសិស្សានុសិស្ស ព្រះសង្ឃ មន្រ្តីជលផលនិងមន្រ្តីបរិស្ថានស្រុកខេត្តផងដែរចុះដាំកូនឈើនៅចំណុចព្រៃលិចទឹកឡេីងវិញ។
រដ្ឋបាលស្រុកប្រាសាទបាគងបានសហការជាមួយរដ្ឋបាលជលផល និងមន្ទីរបរិស្ថានខេត្ត រួមជាមួយ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក សឹករងស្រុក មន្រ្តីការិយាល័យស្រុក មន្រ្តីការិយាល័យជុំវិញស្រុក អនុសាខាកាកបាទក្រហមកម្ពុជាស្រុក មេឃុំទាំង៩ សមាជិកក្រុមប្រឹក្សាឃុំកណ្តែក មេភូមិទាំង១០នៃឃុំកណ្តែក ព្រះសង្ឃ សហគមន៍ ប្រជាពលរដ្ឋសរុបចំនួន៣៥០នាក់ បានចូលរួមដាំកូនដេីមរាំងនិងកូនដេីមផ្ទោល និងព្រោះគ្រាប់នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅ ៣ចំណុចគឺ ទំនប់ចង្អើរ ស្បែកខ្លាក់ និង កន្សែងកំបុត ស្ថិតក្នុងភូមិសាស្រ្តឃុំកណ្តែក ស្រុកប្រាសាទបាគង ។
កូនឈើដែលបានដាំមានចំនួន១០០០ដើម និងគ្រាប់មានចំនួន ៣៥០ គីឡូក្រាម លើផ្ទៃដីជិត៣០ហិចតា។
ពិធីនេះត្រូវបានដឹកនាំដោយលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកនិងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ។
លោកសូរ ប្លាតុងអភិបាល នៃគណៈស្រុកប្រាទសាទបាគងបានអោយដឹងថា ព្រៃលិចទឹកនេះមានសារៈសំខាន់ណាស់សំរាប់ប្រជាជនរស់នៅឃុំកណ្តែកនិងធនធានធម្មជាតិផងដែរប៉ុន្ដែមានជនមួយក្តាប់តូចចូលកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធរបស់ខ្លួន។
លោកបានបន្ដថា ប្រសិនបេីមានជនមួយក្តាប់តូចចូលកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធរបស់ខ្លួននៅតែបន្ដកេីតមានលោកនិងចាត់តាមផ្លូវច្បាប់ព្រោះដេីម្បីការពារព្រៃលិចទឹកនេះដែលជាព្រៃលិចទឹកនិងជាដែនជម្រកត្រីពងនិងការពារផលប្រយោជន៍ដល់ប្រជាជនទូទាំងឃុំកណ្តែកអោយបានគង់វង់។
ជាចុងក្រោយលោកអភិបាលក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនដែលចូលរួមក្នុងការដាំកូនឈើនៅព្រៃលិចទឹកនេះដែលជាធនធានធម្មជាតិដ៏សំខាន់សម្រាប់បងប្អូនដែលរស់នៅទីនេះផងដែរចូលរួមដាំកូនឈេីទាំងអស់គ្នា ដេីម្បីកូនចៅជំនាន់ក្រោយ៕ដោយ៖លោករិទ្ធឹ