កំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានបញ្ជូនជនសង្ស័យដែលត្រូវជាឪពុកចុង ក្នុងករ ណីចាប់រំលោភកូនស្រីចុងរបស់ខ្លួន។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលត្រូវជាឪពុកចុងមានឈ្មោះ សេម ចក់ អាយុ ២៧ឆ្នាំ មានទីលំ នៅភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈទៅលើកូនស្រីអាយុ១៣ឆ្នាំ បានសម្រេចបានចំនួន០៥លើកនៅក្នុងឆ្នាំ២០១៨និង រំលោភចុងក្រោយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទីព្រឹកក្នុង រោងស្នាក់នៅ ស្ថិតក្នុងភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
ករណីនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យដែលត្រូវជាឪពុកចុងទៅកាន់សាលាដំបូងខេត្ត កំពង់ធំ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ដោយ៖ប៊ុន រដ្ឋា