ស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមិនា ឆ្នាំ២០២៤នេះ នៅវេលាម៉ោង០៧នឹង៣០នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានចូលរួមពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រៀបចំដោយ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភា និងអធិការកិច្ចខេត្តស្វាយរៀង សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា សមាសភាពចូលរួមមាន៖
១.លោក សុខ ចំរើន ប្រធានកាល័យ តំណាងប្រធានមន្ទីទំនាក់ទំនងជាមួយរដ្ឋសភា.ព្រឹទ្ធសភានិងអធិការកិច្ចខេត្តស្វាយរៀង
២.លោក រ័ត្ន ចាន់តារារស្មី ប្រធានការិយាល័យ តំណាងប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តស្វាយរៀង
៣.លោក ងួន វុទ្ធី នាយផ្នែកចរាចរណ៍ស្រុក
៤.លោក កើត ថាលី នាយកសាលាវិទ្យាល័យហ៊ុនសែនក្រោលគោ
វត្តមានចូលរួម:សរុប៣១៥នាក់ ស្រី ១៤២នាក់ មន្ត្រីរាជការ១៣នាក់ ស្រី០២នាក់។






