ស្វាយរៀង៖ មានរថយន្តធុនធំយីឌុបប្រភេទវ៉េអងជាច្រើនគ្រឿងដឹកទំនិញលើសទ្រុងសង្ស័យជាទំនិញគេចពន្ធធ្វើចរាចរណ៍លើដងផ្លូវឆ្ពោះទៅប៉ុស្តិ៍ច្រកទ្វាព្រំដែន ដោយផ្ទេរដាក់ក្នុងឃ្លាំងស្តុកទំនិញចំនួននិងមួយចំនួនទៀតស្ទួចដាក់តាមទូកនៅជិតប៉ុស្តិ៍នគបាលវរៈការពារព្រំដែនច្រកដំណាក់ចំការម្ទេស រថយន្តវៀតណាមឆ្លងដែនមកដឹកឆ្លងដែនទៅប្រទេសវៀតណាម ដោយមិនរំខានដល់សមត្ថកិច្ចណា ឡើយ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីល្ងាចថ្ងៃទី១ខែវិច្ឆិកា២០២៥ រហូតមកដល់ថ្ងៃទី៧ខែវិច្ឆិកា២០២៥នេះនៅចំណុចប៉ុស្តិ៍វរៈការពារព្រំដែននៃច្រកដំណាក់ចំការម្ទេសស្ថិតនៅភូមិចេក ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ប្រជាពលរដ្ឋបានឲ្យដឹងថា មានរថយន្តយីឌុប ធុនយក្ស ជាច្រើនគ្រឿងនិងរថយន្តទ្រុងបិទជិត សង្ស័យជាទំនិញគេចពន្ធ បានមកផ្ទេរដាក់ក្នុងឃ្លាំងនៅជិតប៉ុស្តិ៍ច្រកដំណាក់ព្រំដែនចំការម្ទេសក្នុងមួយថ្ងៃៗចាប់ពី០៣ទៅ០៦គ្រឿង ហើយក្នុងមួយខែមិនក្រោមពីជាង ១០០គ្រឿងនោះទេ សង្ស័យជាទំនិញគិចពន្ធ រួមមាន ស្កសរ និងដុំ ក្រណាត់ គីប គ្រឿងអេឡិចត្រូនិច អេតចាយ ម៉ាស៊ីនត្រជាក់ និងទំនិញជាច្រើនមុខផ្សេងទៀតគេដាក់ក្នុងផ្ទៃបិទជិតមិនអាចដឹងថាជាទំនិញអ្វីខ្លះទៀតនោះទេ ។
តាមប្រជាពលរដ្ឋ បានឲ្យដឹងថាឡានដឹកទំនិញចំណុះ៤៥តោនទៅ៥០តោន។
បន្ទាប់មកក៏មានរថយន្តវៀតណាមនិងត្រាក់ទ័សណ្តោងរ៉ឺម៉កមកផ្ទេរដឹកឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹក គគ្រេង ឮស្នូសម្លេងម៉ាស៊ិនទ្រហឹងចាប់ពីម៉ោង៥និង៣០នាទីល្ងាចរហូតដល់យប់កណ្តាលអាធ្រាតដោយគ្មានរំខានដល់សមត្ថកិច្ចណាឡើយ។
បើតាមសមត្ថកិច្ចមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានប្រាប់ អ្នកសារព័ត៌មានឲដឹងថាច្រកដំណាក់ចំការម្ទេស នេះមានប៉ុស្តិ៍ ទាហានវរៈការពារព្រំដែនគោកនៃប្រតិបត្តិការសឹករងស្វាយរៀង មានប៉ុស្តិ៍នគបាលវរៈការពាព្រំដែនលេខ៦០៩និងមានមនុស្សស្លៀកពាក់ស៊ីវឹល ដាក់កុងត្រូលជជុសរាប់ក្បាលរថយន្តទាំងយប់ទាំងថ្ងៃគឺមិនឃើញមន្ត្រីគយមកពិនិត្យទំនិញបង់ពន្ធទេ។
មហាជន មានការព្រួយបារម្មណ៍យ៉ាងខ្លាំងហើយបានលើកឡើងថា បើអាជ្ញាធរមានសមត្ថកិច្ច គ្មានចំណាត់ការទេ រថយន្តដឹកទំនិញលើសទម្ងន់ទាំងនេះនិងបង្កឲ្យផ្លូវស្រុតខូចក្លាយជាល្បាប់រអឹលនិងរបើកដុំថ្ម ធ្វើឲ្យពិបាកធ្វើដំណើយ៉ាងខ្លាំងជាពិសេសដឹកកសិផលនៅរដូវច្រូតកាត់ខាងមុខហើយផ្លូវក្រាលកៅស៊ូក៏និងអាចស្រុតខូចនៅថ្ងៃខាងមុខជាមិនខាន។
ដូច្នេះពលរដ្ឋស្នើរសុំអោយឯកឧត្តម ប៉េង ពោធិ៍សាអភិបាល ខេត្តស្វាយរៀង មេត្តាមានចំណាត់ការទប់ស្កាត់ ម្យ៉ាងទៀតរថយន្តធុនយក្សដឹកទំនិញទាំងនេះបើកបរបំផ្លាញផ្លូវរាល់ថ្ងៃហើយ បង្កឲ្យហុយធូលីដីចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យប៉ះពាល់ដល់សុខភាពកូនចៅពួកគាត់ដែលរស់នៅតាមបណ្តោយផ្លូវនេះ។
ទាក់ទិនករណីនេះដែរមិនអាចរកការបំភ្លឺ ពីលោក ធា នាយប៉ុស្តិ៍ច្រករបៀងទួលស្ដីបានទេរហូតមកដល់ពេលនេះ ដោយទូរសព្ទចូលហើយតែគ្មានអ្នកទទូល។
អង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕





