ស្វាយរៀង ៖ នៅយប់ថ្ងៃចន្ទ ទី ១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចុះធ្វើការល្បាតចល័តការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសបង្ក្រាបក្មេងទំនើបអុកឡុកធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចនៅក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ និងបានអប់រំណែនាំធ្វើកិច្ចសន្យាក្មេងៗដើរលេងពេលយប់ និងបានអោយអាណាព្យាបាលមកធានាយកទៅអប់រំនៅផ្ទះបន្ត។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញនៃអធិការនគរបាលស្រុកស្វាយជ្រំទាំងអស់ត្រូវបន្តអនុវត្តបទបញ្ជាឲ្យបានមុឺនម៉ាត់ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ នៅតាមមូលដ្ឋានក្នុងស្រុកស្វាយជ្រំ និងសូមសំណូមពរដល់បងប្អូនទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯកនិងអ្នកដទៃ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេលវេលា 097 778 0087 ៕






