ស្វាយរៀង ៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នៅយប់ថ្ងៃទី៣១.០៥.២០២៤លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញនៃអធិការនគរបាលស្រុកស្វាយជ្រំទាំងអស់ត្រូវបន្តអនុវត្តបទបញ្ជាឲ្យបានមុឺនម៉ាត់ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ នៅតាមមូលដ្ឋានក្នុងស្រុកស្វាយជ្រំ ជាពិសេសរឿងក្មេងទំនើងដែលបង្កភាពអណាធិតេយ្យក្នុងមូលដ្ឋានត្រូវស្រាវជ្រាវកំណត់មុខសញ្ញាឲ្យបានជាដាច់ខាត ត្រូវបន្តអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាព ។
ឆ្លៀតក្នុងឪកាសនោះដែរលោកក៏សូមសំណូមពរដល់បងប្អូនទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯកនិងអ្នកដទៃ«ថ្ងៃនេះឬថ្ងៃស្អែកសូមកុំមានគ្រោះថ្នាក់ចរាចរណ៍» ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេលវេលា 097 778 0087 ៕






