ស្វាយរៀង ៖ នៅថ្ងៃទី០១.១១.២០២៥ វេលាម៉ោង ១០:៣០ នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងសហការី លោក ឯក ហ៊ុន ប្រធាន ស.ស.យ.ក. ស្រុកស្វាយជ្រំ និងសហការី នាំយកថវិកាដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អុិច ស្រីស្រស់ ព្រមទាំងអំណោយរបស់ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ព្រះនាម ប៉ែន ដារ៉ូ យកមកជូនលោកយាយឈ្មោះកែវ សួស ភេទស្រី អាយុ៧២ឆ្នាំ និងលោកតាសៅ វុទ្ធី អាយុ ៦៧ ឆ្នាំដែលមានជីវភាពខ្វះខាត បច្ចុប្បន្ន
មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
ដែលលោកយាយលោកតា ពុំមានកូនចៅទេ។
+សម្ភារ និងថវិការួមមាន:
១.អង្ករ ២៥ គីឡូក្រាម,មីជាតិ២កេស,ទឹកស៊ីអ៊ីវ១យួរ,ទឹកដោះគោ២កំប៉ុង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត របស់ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ព្រះនាម ប៉ែន ដារ៉ូ ។
២.លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អុិច ស្រីស្រស់ ថវិកាចំនួន ៥០០.០០០រៀល។
៣.លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក ថវិកាចំនួន ៥០.០០០រៀល។
៤.លោក ឯក ហ៊ុន ប្រធាន ស.ស.យ.ក. ស្រុកស្វាយជ្រំ ថវិកាចំនួន ៤០.០០០រៀល
៥.លោក ជុំ ណារិទ្ធ និងភរិយា ថវិកាចំនួន ៤០.០០០រៀល។
+ថវិកាសរុបចំនួន ៦៣០.០០០រៀល។
នៅថ្ងៃដែល វេលាម៉ោង១១:៣៧ នាទី លោកអធិការនគរបាលស្រុក និងសហការី នាំយកថវិកាដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោកជំទាវ អុិច ស្រីស្រស់ ថវិកាចំនួន ៥០០.០០០រៀល ព្រមទាំងអំណោយរបស់ព្រះគ្រូចៅអធិការវត្តស្វាយជ្រំ ព្រះនាម ប៉ែន ដារ៉ូ និងថវិកាចំនួន ១០០.០០០រៀល លោកឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ថវិកាចំនួន ១០០.០០០រៀល លោកអធិការនគរបាលស្រុក ថវិកាចំនួន ១០០.០០០រៀល លោកវរសេនីយ៍ទោ ចេវ
សុគន្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ថវិកាចំនួន ១០០.០០០រៀល លោកជុំ ណារិទ្ធ ថវិកាចំនួន ៤០.០០០រៀល បូករួមថវិកាក្រុមការងារសរុបចំនួន ៩៤០.០០០រៀល ទៅ ចូលរួមជាមួយ លោក ជំទាវ ពៅ សុភាព និងសហការី លោក ឯក ហ៊ុន ប្រធាន ស.ស.យ.ក. ស្រុកស្វាយជ្រំ និងសហការី នាំយកថវិកា ដើម្បីសាងសង់ផ្ទះជូនលោកតា បុង មឿន អាយុ ៦៩ឆ្នាំ មានទីលំនៅ ភូមិស្វាយមីង ឃុំអង្គតាសូ។
+អំណោយជាសម្ភាររួមមាន:
-អង្ករ ២៥គ.ក
-មី ២កេស
-ទឹកសុីអុីវ១យួរ
-ស្ករស ២ គ.ក និងសម្ភារប្រើប្រាស់ ប្រចាំថ្ងៃមួយចំនួនទៀត។
+ថវិកាសរុបទាំងអស់មានចំនួន ២.៧០០.០០០រៀល។






