ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការបក្សប្រជាជនកម្ពុជាឃុំតាបែន ស្រុកស្វាយចេក បានប្រារព្ធធ្វើ សន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំតាផូរយ:ពេល ៥ឆ្នាំ ២០២២- ២០២៧បន្ត និងប្រកាសទទួលស្គាល់សមាភាពបេក្ខជនពេញសិទ្ធិនិងបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។
ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព
ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុំ សុផល អនុប្រធានគណកម្មាធិការ ខ២៧ និងជាប្រធានក្រុមការងារចុះជួយឃុំតាបែន និងមានការចូលរួមពីសមាជិកសមាជិការបក្សចំនួន១៦៤នាក់ផងដែរ។
លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ គណកម្មាការបក្សឃុំតាបែន។ លោកក៏បានសំណូមពរដល់សមាជិកបក្សទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវបម្រើការងារជូនពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរជូនពលរដ្ឋឲ្យបានទាន់ពេលវេលា។
ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក បានថ្លែង ជម្រុញដល់គណ:កម្មធិការបក្សនិងសមាជិកសមាជិការបក្សទាំងអស់ត្រូវ ពង្រឹងការបម្រើសេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ តាមរយ:ការធ្វើកសិកម្ម បង្កើនការដាំដុះ និងចិញ្ចឹមសត្វ ស្តារឡើងវិញហេដ្ឋានរចនាសម្ពន្ធ័ ជីកប្រឡាយរំដោះទឹកជំនន់ និងជីកស្រះស្តុកទឹកផ្គត់ផ្គង់ដល់ពលរដ្ឋដើម្បីទុកធ្វើស្រែចំការរដូវប្រាំង៕ ដោយ៖លោកចាន់ពុធ






