ក្រុងបាវិត ៖ ស្ត្រីម្នាក់រងរបួលបាក់ដៃឆ្វេងនិងបុរសម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតនៅត្រង់ចំណុចភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តសវាយរៀង នៅព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១០ និង២០នាទី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបរម៉ូតូ SUZUKI Let,s មានឈ្មោះ មុំ តៅហ័រ ភេទប្រុស នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើការនៅផៃស្ងួតមួយកន្លែងក្នុងក្រុងបាវិត ជិៈម៉ូតូSUZUKI Let,s ពាក់ស្លាកលេខ កំពង់ស្ពឺ 1S-5828 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលេច។ រីឯអ្នកបើកបរម៉ូតូ HONDA WAVE ពាក់ស្លាកលេខ 70-k4( 4993 ) មានឈ្មោះ ម៉ែន ណារី ស្រី អាយុ៣៩ រស់នៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសបាក់ដៃខាងឆ្វេង ធ្វើដំណើរស្របទិសគ្នា។
ប្រភពបានបន្តទៀតថាមុនពេលកើតហេតុគេឃើញម៉ូតូទាំង២គ្រឿងធ្វើដំណើរស្របទិសគ្នាពីកើតទៅលេចដោយម៉ូតូ HONDA WAVE បើកខាងមុខនិងម៉ូតូ SUZUKI Let,s បើកពីក្រោយលុះមកដល់កន្លែងកើតហេតុអ្នកបើកបរម៉ូតូ HONDA WAVE បានបទចូលសិប្បកម្មទឹកកក គីម ម៉េង ១៦៨ បានអកស៊ើរថយន្តខាងមុខ ហើយម៉ូតូ SUZUKI Let,s ធ្វើដំណើរមកដល់ល្មមបានបុកគ្នាពេញទំហុឹងបណ្តោយឲ្យរងរបួសទាំង ២នាក់ត្រូវបានសាញាតិយកទៅព្យាបាលរៀងៗខ្លួន និងម៉ូតូរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសយកទៅរក្សាទុករងចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នា៕