ស្វាយរៀង ៖ នៅយប់ថ្ងៃទី ២៦.០៤.២០២៤លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុក បានដឹងនាំកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ធ្វើការល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំ និងលោកវរសេនីយ៍ទោ សួស សុបញ្ញា អធិការរងនគរបាលស្រុក ដឹកនាំកម្លាំងការពារសន្តិសុខសុវត្ថិភាព នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តស្វាយផ្អែម ឃុំស្វាយផ្អែម ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្តិ៍ព្រមទាំងប្រជាការពារ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគោលដៅប្រទាក់ក្រឡានៅក្នុងភូមិសាស្រ្តប៉ុស្តិ៍របស់ខ្លួន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់កម្លាំងនគរបាលគ្រប់ផ្នែកជំនាញនៃអធិការនគរបាលស្រុកស្វាយជ្រំទាំងអស់ត្រូវបន្តអនុវត្តបទបញ្ជាឲ្យបានមុឺនម៉ាត់ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរាបរយសាធារណៈ នៅតាមមូលដ្ឋានក្នុងស្រុកស្វាយជ្រំ និងសូមសំណូមពរដល់បងប្អូនទាំងអស់សូមមេត្តាចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នាដើម្បីការពារជីវិតខ្លួនឯកនិងអ្នកដទៃ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថាខាងក្រោមនេះជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នើបងប្អូនមានបញ្ហាបន្ទាន់អាចទំនាក់ទំនងបានគ្រប់ពេលវេលា 097 778 0087 ៕